សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, November 30, 2020

kkk Views


AKP ភ្នំពេញ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្តែង​ការអបអរសាទរ​ខួប​៤​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង​ក្នុង​បញ្ជី បេ​តិក ភណ្ឌ វប្បធម៌​អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​។​

​នៅលើ​ផេ​ក​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុន សែន បានសរសេរថា នៅ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ គឺជា​ខួប​៤ ឆ្នាំ​នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ មនុស្សជាតិ​របស់ អង្គការ​យូណេស្កូ​(៣០ វិច្ឆិកា ២០ ១៦-៣០ វិច្ឆិកា ២០២០) នៅ​ទីក្រុង អា ឌី ស អា​បា​បា ប្រទេស​អេ​ត្យូ​ពី​។ សម្តេច​តេ​ជោ​គូសបញ្ជាក់ថា ចាប៉ីដងវែង ជា​ឧបករណ៍ តន្ត្រី វ័យ ចំណាស់​មួយ​របស់​កម្ពុជា ដែលជា​ឧបករណ៍​ដែលមាន​ឆ្លា​ក់នៅ​ជញ្ជាំង​ប្រាសាទ អង្គរវត្ត​ផង ដែ រ ។ ជាមួយគ្នានេះ ចាប៉ី​អាច​លេង​បាន​មាន​អម​ជាមួយ​បទ​ចម្រៀង ព្រមទាំង​អាច​ច្នៃប្រឌិត និង​បង្កើត បទ ថ្មី ៗ ដោយ​ខ្លួនឯង​ទៀតផង​។ បទ​ចម្រៀង​ចាប៉ី​ជាទូទៅ​រៀបរាប់​អំពី​រឿងបុរាណ ឬ​រឿង​អប់រំ​ខ្លីៗ ដ ល់ ប្រជាជន​ពី​គុណធម៌ និង​វប្បធម៌​ជាដើម​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​អរគុណ​ដល់​ព្រឹទ្ធាចារ្យ សិ ល្ប ករ ចាប៉ីដងវែង​ទាំងឡាយ ដែល​បាន​ចូលរួម​ក្នុងការ​ថែរក្សា​នូវ​សិល្បៈ​មួយ​នេះ ឱ្យ បាន​គង់ វង្ស និង​អរគុណ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​តែងតែ​ខ្នះខ្នែង ក្នុងការ​សិក្សា ស្រាវ ជ្រា វ​ក៏ដូចជា រៀបចំ​ស្នើ​ទៅ​អង្គការ​យូណេស្កូ ក្នុងការ​ដាក់បញ្ចូល​ស​ម្ប​ត្តិ​វប្បធម៌​របស់ កម្ពុជា មួ យ ចំនួន​ចូលក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។
​សម្តេច​តេ​ជោ​ក៏​សូមឱ្យ​បងប្អូន​ជនរួមជាតិ​បន្ត​ថែរក្សា​សម្បត្តិ បេ តិក​ភណ្ឌ​វប្បធម៌​ជាតិ​យើង​ឱ្យនៅ​គង់វង្ស ជា​បន្តបន្ទាប់​ទៀត​៕ ​ដោយ៖ រិទ្ធី សម្រួលផ្សាយដោយ៖ ធូ កុសល