សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, November 30, 2020

kkk Views

(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ី បានរាយការណ៍ឲ្យដឹងថា មានករណីឆ្លង COVID-19 ថ្មីៗចំនួន ៦,២៦៧ករណីបន្ថែមទៀត ត្រូវបានរកឃើញនៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត បើរាប់ចាប់តាំងពីផ្ទុះករណីឆ្លងជំងឺរាតត្បាតសកលនេះមក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។ នេះគឺជាកំណត់ត្រាខ្ពស់បំផុតទី៣ហើយ ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ។ ក្នុងរយៈពេល ២៤ម៉ោងដូចគ្នា ប្រទេសអាស៊ានមួយនេះក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ១៦៩នាក់បន្ថែទៀតផងដែរ។ ជាសរុប ចំនួនករណីឆ្លងនៅទូទាំងប្រទេសឥណ្្ឌូនេស៊ី រហូតមកទល់ពេលនេះ មានចំនួន ៥៣៤,២៦៦ករណី ក្នុងនោះស្លាប់ ១៦,៨១៥នាក់៕ គួរបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌូនេស៊ី កំពុងឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុត ដោយតាមពីក្រោយដោយប្រទេសហ្វីលីពីន៕